ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរួមចែកសញ្ញាបត្រ សម្រាប់និស្សិតនៃសាកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យា ចំនួន ៨៦០ នាក់។ ចាត់ទុកថា នេះជាថ្ងៃដែលធ្ងន់បន្តិចសម្រាប់ការងារ ដោយសារព្រឹកនេះជួបនៅទីនេះហើយ ខ្ញុំប្រញាប់ទៅទទួលភ្ញៀវមួយ(នៅវិមានសន្តិភាព) ហើយល្ងាចនេះ ក៏ត្រូវចូលរួមក្នុង(ការបិទ)សន្និបាតកសិកម្មទៀតផង បន្ថែមទៅលើឯកសារច្រើនណាស់ ដែលប្រហែលជាបណ្តាស្ថាប័ន(នានា)បានដឹងថា ខ្ញុំព្រះករុណាខ្ញុំ អាទិត្យក្រោយនេះ គឺមិនស្ថិតនៅក្នុងប្រទេសរយៈពេលប៉ុន្មានថ្ងៃឯណោះ ដូច្នេះ ក៏សម្រុកដាក់ឯកសារ ដើម្បីឲ្យបានទទួលការយល់ព្រម ឬចុះហត្ថលេខានោះ គឺជារឿងចាំបាច់សម្រាប់បណ្តាស្ថាប័ននានា។ តែយ៉ាងណាក៏ដោយ គឺកម្មវិធីមួយនេះមិនត្រូវបានលុបចោលនោះទេ តាមរយៈដែលយើងបានរៀបចំរួចមកហើយ។ ទោះបីយើងកាន់ឋានៈណា ហើយរៀនដល់ណាក៏ដោយ ក៏នៅតែបន្តរៀន (រៀន)មិនចេះឈប់ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ អរគុណ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃសាកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យា ដែលបានខិតខំប្រឹងប្រែង តាមរយៈនៃសកម្មភាពទាំងនោះ គឺបានបណ្តុះបណ្តាលធនធានមនុស្ស រាប់ទាំងកម្ពុជា ហើយមោទនភាពមួយនៅត្រង់ថា ក៏មានជនជាតិបរទេសមកសិក្សានៅក្នុងសាកលវិទ្យាល័យនេះរហូតទៅដល់ ៩៦ នាក់។ ថ្ងៃនេះផងដែរ សាកលវិទ្យាល័យក៏មានការរៀបចំ ដើម្បីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនលោកឧកញ៉ា ទ្រី ភាព តាមរយៈការវាយតម្លៃមួយដ៏ត្រឹមត្រូវ។ ខ្ញុំឃើញថា ថ្ងៃនេះ … Continue reading សេចក្តីដកស្រង់ប្រសាសន៍ក្នុងសង្កថា ពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យា (IIC University of Technology)
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed